ខ្ញុំបានមកកាន់ខេត្តសៀមរាបកាលពិម្សិលមិញនេះ ហើយខ្ញុំក៏បានទៅមើលនូវប្រាសាទមួយចំនួននៅក្នុងខេត្តសៀមរាបដែរ ពិសេសគឺប្រាសាទអង្គរវត្តដែលខ្ញុំបានប្រើរយះពេលជាង ៥ម៉ោងក្នុងការដើរមើលប្រាសាទនេះបានមួយភាគធំ។
ចំពោះអ្វីដែលខ្ញុំមិនភ្លេចនិងចាប់អារម្មណ៍នោះគឺ អប្សរាដែលញញឹមបញ្ចេញធ្មេញ តែមួយគត់ដែលខុសពីអប្សរាដទៃទាំងអស់នៅក្នុងប្រាង្គប្រាសាទអង្គរវត្ត។
ខ្ញុំបានដើររកអប្សរានេះអស់រយះពេលជាងបីម៉ោងដោយសារតែខ្ញុំមិនមានអ្នកនាំផ្លូវ ប៉ុន្តែគ្រាន់តែបានទទួលតំរុយខ្លះៗអំពីមិត្តភក្តិរបស់ខ្ញុំអោយបានដឹងថា ថាតើវានៅក្នុងដំណាក់ទីប៉ុន្មានតែប៉ុណ្ណោះ។
តាមសំដីរបស់មិត្តភក្តិរបស់ខ្ញុំបានប្រាប់ថា កាលនោះមានជាងចំលាក់ម្នាក់បានឆ្លាក់រូបអប្សរានេះអោយញញឹមបញ្ចេញធ្មេញដែលខុសអំពីច្បាប់នៃការឆ្លាក់អប្សរា ហើយជាងចំលាក់ម្នាក់នោះក៏បានទទួលទោសប្រហារជីវិតទៅ ហើយអប្សរានេះមិនត្រូវបានគេឆ្លាក់ជំនួសថ្មីនោះទេ ហើយក៏បានបន្សល់ទុករហូតមកដល់បច្ចុប្បន្ន ប៉ុន្តែមានមនុស្សតិចណាស់ដែលចាប់អារម្មណ៍អំពីស្នាមញញឹមរបស់អប្សរាទាំងនេះ ។
ខាងក្រោមនេះគឺជារូបអប្សរាដែលញញឹមបញ្ចេញធ្មេញ និងរូបអប្សរាប្លែកផ្សេងទៀតដែលខ្ញុំកំរនិងបានឃើញតាមការផ្សព្វផ្សាយឬតាមឯកសារផ្សេងៗ….
រូបអប្សរាញញឹមបញ្ចេញធ្មេញតែមួយគត់នៅប្រាសាទអង្គរវត្ត
ជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងការប្រលងរូបភាពរបស់ Mstyle
ខ្ញុំបានទទួលសារមួយមកពីអង្គការ mstyle khmer ដែលបានបញ្ជាក់ប្រាប់ថារូបភាពរបស់ខ្ញុំបានជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងការប្រលងរូបភាពតាមបណ្តាញហ្វេសប៊ុក
ដែលមានត្រឹមតែ ២៦សំលេងតែប៉ុណ្ណោះ ហើយជាពិសេសនោះរង្វាន់សម្រាប់ចំណាត់ថ្នាក់លេខ៥គឺជាស្រោមអនាម័យចំនួន ៣៦៥ ដែលអាចអោយខ្ញុំរួមភេទរហូតដល់ទៅមួយឆ្នាំពេញ ហេហេហេ….។
ខាងក្រោមនេះជារូបភាពដែលខ្ញុំយកទៅដាក់ក្នុងការប្រកួតប្រជែង គឺជាតារាដែលកំពុងលេចធ្លោរបស់យើង…..
អ្នកទាំងអស់គ្នាពិតជាដឹងហើយថាគាត់បានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ដូចជាការស្តារលូ ហើយឥលូវនេះគាត់ក៏បានចូលរួមក្នុងការលុបបំបាត់គ្រឿងញៀននៅក្នុងសង្គមខ្មែរផងដែរ….
“ព្រោះថ្ងៃស្អែក…រស់គ្មានឯង” រឿងស្នេហាហ្គេយ៍ដ៏ល្បីល្បាយរបស់លោក សួន សុបិន បោះពុម្ពចេញហើយ
វាមិនជាការបោះពុម្ពចេញផ្សាយលក់ជាសាធារណៈដោយលោក សួន សុបិន នោះទេ ប៉ុន្តែវាគ្រាន់តែជាការបោះពុម្ពដោយខ្លួនឯងគ្រាន់ទុកជាអនុស្សារវីយ៍តែប៉ុណ្ណោះ នេះព្រោះតែដោយសារខ្ញុំរងចាំការការបោះពុម្ពផ្សាយតាមការផ្តល់ពត៌មានដោយលោក សួន សុបិន មិនបានទៀតនោះទេ ហើយលោកអ្នកនិពន្ធផ្ទាល់ក៏បាត់ដំណឹងសូន្យឈឹង ទើបក្នុងរយះពេលមួយអាទិត្យនេះខ្ញុំបានសម្រេចចិត្តនិងរៀបចំបោះពុម្ពរឿងនេះដោយខ្លួនខ្ញុំផ្ទាល់។ ម្យ៉ាងវិញទៀត ដោយសារតែខ្ញុំចូលចិត្តរក្សានូវឯកសារដែលខ្ញុំចូលចិត្តគ្រាន់ទុកជាអនុស្សាវរីយ៍ទើបធ្វើអោយខ្ញុំមិនលំបាក់ដើររក និងបោះពុម្ពវាឡើង ហើយខ្ញុំក៏គិតដែរថា ការបោះពុម្ពនេះនឹងមិនប៉ះពាល់ដល់អ្នកនិពន្ធនោះទេ ព្រោះខ្ញុំអត់បានយកទៅធ្វើអាជីវកម្មឯណា តែដោយសារខ្ញុំស្រលាញ់ប៉ុណ្ណោះ
តែបើថ្ងៃណាដែលរឿងនេះនិងបានបោះពុម្ពផ្សាយជាសាធារណៈនោះ ខ្ញុំគង់តែនិងទិញវាយកមករក្សាទុកដដែល ព្រោះរបស់ដែលចេញពីស្នាដៃរបស់អ្នកនិពន្ធដែលខ្ញុំ ស្រលាញ់កាន់តែមានតម្លៃសម្រាប់ខ្ញុំ…..។ នៅមានរឿងជាច្រើនផ្សេងទៀតដែលខ្ញុំស្រលាញ់ពេញចិត្ត ដូចជាស្នាដៃរបស់លោក សួង ម៉ាក់ ជាដើម…..
ទីបំផុតនៅតែស្រលាញ់ (ភាគ០៧)
យកមកយ៉ាងណា គឺនាងនៅសំងំអង្គុយតែក្នុងបន្ទប់ ! មិននិយាយស្តីអ្វីទាំងអស់ ! គេមានអារម្មណ៏ថា
សោកស្តាយខ្លាំងណាស់នៅពេលនេះ ព្រោះខ្លួនឯងក៏ជាដើមហេតុដែលធ្វើអោយកើតរឿងទាំងអស់នេះ
ឡើង !! គេគេងមិនលក់ ! រាល់ពេលដែលបិទភ្នែកស្រមោលភាពអន្ធការហាក់មករុំព័ទ្ធគេអោយពិបាក
និងធ្ចើចិត្តជាខ្លាំង ! ព្រោះវាលឿនណាស់ សំរាប់ខ្លួនឯងដែលត្រូវទទួលយកនូវហេតុផលទាំងនេះ !
យប់ខ្លះគេគេងយំ ព្រោះតែគេនឹកតុងខ្លាំងណាស់តែប្រឹងព្យាយាមគិតស្អប់ !!!! រឹតតែស្អប់ពេលដែល ឃើញពីភាពឈឺចាប់របស់បងស្រី និងគ្មានថ្ងៃដែលគេបកក្រោយទៅស្រលាញ់បានឡើយ !!!!!!!!!!!!
………………………………………………………………………………ទ្វារបន្ទប់បានរបើក !!! លោកសិទ្ធឈានជំហ៊ាន
ចូលមកហើយឈរពីក្រោយខ្នងរបស់សិលាដែលគេបែរមកនិយាយចំមុខ ។
លោកសិទ្ធ ៖ ឯងមិនទាន់គេងទេរឺ ? បងដឹងថាឯងពិបាកចិត្តតែពេលខ្លះបងចង់ប្រាប់ឯងពីអ្វីដែលបាន
កើតឡើង គឺគ្រប់យ៉ាងគ្មានអ្នកណាម្នាក់ជាអ្នកបង្កើនឡើងឡើយ ! អ្នកដែលខុសគឺបងម្នាក់គត់ !!!!
( សិលាញញឹមតបវិញហើ់យនិយាយថ្នមៗ )
សិលា ៖ កុំគិតអីបងថ្លៃ !! ពេលនេះអ្វីៗគ្រប់យ៉ាងបានបញ្ចប់ហើយ សំខាន់ពួកយើងត្រូវក្រោកឈរ
ប្រឈមមុខបញ្ហាទាំងអស់នេះ ! ខ្ញុំមិនបន្ទោសបងទេ ព្រោះបងគ្មានចេតនាឡើយ ! ខ្ញុំដឹងថាបងពិតជា
ស្រលាញ់បងស្រីរបស់ខ្ញុំខ្លាំងណាស់ !! ហើយក៏មិនអាចបោះបង់គាត់ចោលដែរ !!
(លោកសិទ្ធញញឹមហើយគោះស្មារប្អូនថ្លៃថ្នមៗ )
លោកសិទ្ធ ៖ បងដឹងណា !! គ្មាននណារម្នាក់ចង់អោយរឿងនេះកើតឡើងនោះឡើយ !! និយាយអញ្ចឹង
ថ្អៃស្អែកបងចង់អោយឯងទៅកន្លែងធ្វើការបង ! បងចង់អោយឯងឡើងដំណែងជានាយករង !!
( សិលាបើកភ្នែកភ្ញាក់ផ្អើលយ៉ាងខ្លាំង ដាក់បងថ្លៃ )
សិលា ៖ តើបងនិយាយពិតមែនរឺ ? ( លោកសិទ្ធងក់ក្បាលតប )
លោកសិទ្ធ ៖ តាមពិតទៅបងបានសន្យានិងសូលីនយូរណាស់មកហើយគ្រាន់តែបងមិនទាន់មាន
ឩកាសគិតគូរពីរឿងនេះ ស្របពេលឯងបញ្ចប់ការសិក្សាល្មម !!!
សិលា ៖ ខ្ញុំពេញចិត្ត និងជួយបងជានិច្ច !!! ! (សិលាញញឹមងក់ក្បាលដាក់បងថ្លៃដោយរីករាយ )
……………………………………………………………………………..
ព្រឹកនេះសិលាភ្ញាក់តាំងពីព្រលឹមរៀបចំខ្លួនយ៉ាងស្អាតបាតដោយស្លៀកពាក់សំលៀកបំពាក់ធ្វើការ
យ៉ាងសង្ហារ គេបានបើកឡានចេញទៅ ។ មកដល់កន្លែងធ្វើការទីនេះមនុស្សម្នាតាមស្វាគមន៏គេយ៉ាង
រួសរាយក្នុងនាមជាលោកនាយករងវ័យក្មេងស្រស់សង្ហារ !!! លេខានិងបុគ្គលិកញញឹមងក់ក្បាលគោរព
ពេលថ្ងៃត្រង់គឺជាពេលសំរាកសិលាដើរចេញមកក្រៅបន្ទប់ដើម្បីសំដៅទៅខាងក្រៅតែគេ
មានអារម្មណ៏ថាឃើញមនុស្សម្នាក់កំពុងអង្គុយ លើតុក្នុងបន្ទប់ការិយាល័យហើយប្រកដណាស់
ម្នាក់នោះគឺជាមនុស្សដែលគេនឹកខ្លាំងបំផុតហើយក៏ស្អប់ខ្លាំងបំផុតដែរ !! សិលាស្ទុះទៅបើកទ្វារ
ខណះពេលដែលតុងភ្ញាក់ធ្លាក់ប៊ិចពីដៃហើយប្រឹងតាមសំលឹងមើលមុខសិលាដែលកំពុងតែសំលក់
គេដូចជាចង់ចូលមកស៊ីគេទាំងរស់អញ្ចឹង !!!!
សិលាស្ទុះមកចាប់ដៃតុងយ៉ាងខ្លាំងហើយទាញគេចេញពីតុ!!!
សិលា ៖ ហើយមកធ្វើអីនៅទីនេះ ??? តើនណារអនុញ្ញាតអោយឯងចូលមកទីនេះ ??
( តុងចងចិញ្ចើមហើយគ្រវាសដៃសិលាចេញដោយពោលសំដីគ្រអឺតគ្រទមយ៉ាងខ្លាំង )
តុង ៖ សុំទោសលោកសូមមេត្តាមានសុជីវធម៌ខ្លះផង ! ទោះបីជាលោកជាអ្នកណាក៏ដោយនៅទីនេះ
តែសួមចេះគោរពសិទ្ធរបស់គេជាបុគ្គលបាទ !! ( សិលាហាក់មួម៉្មៅនិងតុងកាន់តែខ្លាំង ហើយគ្រវាស
ឯកសារទាំងអស់នៅលើតុរបស់តុងធ្លាក់រាយប៉ាយពេញដី តុងស្រែកឃាត់គេអោយឈប់ តែគេមិនព្រម
ឈប់ហើយចាប់អូសតុងចេញពីការិយាល័យ មនុស្សម្នានៅទីនេះតាមមើលពួកគេយ៉ាងខ្លាំង សិលា
ច្រានតុងដួលនិងឥដ្ឋ ទោះបីតុងព្យាយាមមិនចេញយ៉ាងណាក៏ដោយ តុងដួលនិងដី !!
តុង ៖ លោកគ្មានសិទ្ធដេញខ្ញុំចេញពីទីនេះទេ ព្រោះខ្ញុំគឺជាបុគ្គលិកនៅទីនេះស្របច្បាប់ណា!!!
សិលា ៖ បុគ្កលិក ??? ហាហាហា ឯងគិតថាខ្លូនឯងជាអ្វី ? រៀនបានខ្ពស់់ប៉ិនណា? ហើយមានជីវភាព
ធូធារប៉ុណ្ណា ? ទើបមានសិទ្ធមកជាន់ទីនេះ ???? ( តុងហាក់ដូចជាខឹងនិងសំដីមួយឃ្លានេះយ៉ាងខ្លាំង
ហើយស្ទុះទៅរុញសិលា សិលាក៏ស្ទុះមករុញវិញ ដួលនិងដី !!! លោកសិទ្ធចូលមកឃាត់ទាន់ពេល
លោកសិទ្ធ ៖ ឈប់ !!! ពួកឯងមិនត្រូវឈ្លោះគ្នានៅទីនេះទេ !!
សិលា ៖ តើបងបញ្ជាក់បានទេ ថាអាម្នាក់នេះវាមានសិទ្ធនៅក្នុងក្រុមហ៊ុននេះដែរ ???????
លោកសិទ្ធ ៖ មែនហើយ !!! តុងគឺជាជំនួយការរបស់បងផ្ទាល់ !! តើឯងមានបញ្ហាអ្វីតើមែនទេ ????
( សិលាធ្លាក់ថ្លើមស្ទើរដល់ដីងាកទៅសំលឹងតុងកំពុងតែបោសដីចេញពីខោតែលួចពេបមាត់ដាក់គេ
ហាក់ដូចជាចង់ឌឺដងមកគេយ៉ាងខ្លាំង សិលាអោនមុខចុះសុំទោសបងថ្លៃហើយដើរចេញទៅមិនមើល
មុខរបស់តុងឡើយ ! តុងតាមមើលមុខគេដោយរេរានៅក្នុងចិត្ត លោកសិទ្ធគោះស្មាតុង !!!!
…………………………………………………………………………………..
តុងដើរចូលក្នុងបន្ទប់ទឹកពេលដែលឃើញសិលាបំរុងបកក្រោយតែក៏ដូរចិត្តចូលទៅវិញ !! ពួកគេកំពុង
លុបមុខក្បែរគ្នា សិលាលួចសំលក់តុងរហូត ហើយធ្វើជានិយាយឌឺដងរហូត ៖
សិលា ៖ មនុស្សមានពុតត្បុតគឺគង់មានថ្ងៃណាមួយដែលកម្មមកកាច់បំបាក់កវាយ៉ាងទាន់ហន់ ហេតុអ្វី
ក៏ក្នុងលោកនេះ ព្រះបានបង្កើតមនុស្សដែលគ្មានសតិដូចជាសត្វធាតុ !! ដើម្បីលុយហ៊ានធ្វើអ្វីគ្រប់យ៉ាង
មិនចេះអៀនខ្មាស់ !!! ( តុងមិនអាចទ្រាំស្តាប់និងពាក់្យតេះដៀលនេះទៀតលែងបានហើយក៏ងាកមក )
តុង ៖ វាល្មមៗបានហើយ កុំស្មានថាលោកជានាយករងកុំស្មានថាខ្ញុំមិនហ៊ានធ្វើអ្វីអោយសោះ !!
សិលា ៖ ត្រូវហើយឯងហ៊ានធ្វើអ្វីគ្រប់បែបយ៉ាង មិនចេះអៀនខ្មាស់ទេ ! គឺថោកទាបខ្លាំងណាស់ !
តុង ៖ ខ្ញុំមិនធ្លាប់គិតដូចអ្វីដូចដែលលោកកំពុងតែនិយាយនេះទេ !!! ( សិលាសើចពេបជ្រាយ )
សិលា ៖ ហាហាហា !! ពិតជាសាហាវណាស់ សំដែងបានល្អណាស់ ឯងត្រូវចាំណា ( សិលាអោនមក
ជិតមុខរបស់តុង ផ្ទប់និងជញ្ជាំង ហើយបោះពាក្យយ៉ាងអាក្រក់ ៗដាក់តុង ) ថាបើយើងនៅទីនេះ គឺយើងមិនអោយឯងបានទ្រព្យពីបងសិទ្ធឡើយ ហើយកុំព្យាយាមលួងលោមគេអោយសោះ !!! ព្រោះ
យើងមិនមែនជាអាសិលាពីមុនដែលចាញ់ល្បិចអាណាទៀតឡើយ !!! ( តុងរឹតតែឈឺចាប់និងសំដីទាំង
នេះទ្រាំរឹតតែមិនបានហើយរុញសិលាចេញដោយញញឹម ឌឺតបទៅវិញ )
តុង ៖ ត្រូវហើយ ! បើលោកបានដឹងគឺល្អហើយ ! ខ្ញុំក៏ខ្ជិលសំដែងកុនតទៅដែរ គឺខាតពេល !!! ហើយ
ត្រូវចាំថាខ្ញុំត្រូវតែយកទ្រព្យលោកសិទ្ធទាំងអស់ ! អ្នកណាដែលខ្លាំងអ្នកនោះនិងឈ្នះ !!! ចាំទុក
( តុងញញឹមឌឺហើយដើរចេញទៅ !!! សិលាខាំមាត់អត់ទ្រាំយ៉ាងខ្លាំង ! ការស្អប់គឺរឹតតែខ្លាំងឡើងនៅ
ពេលនេះ !!! ពេលដែលតុងដើរចេញមកទឹកភ្នែករបស់គេបានហូរចុះមកបញ្ច្រាស់ខ្យល់ហើយក៏ស្រក់
រមៀលមកផ្ទួន !! តែគេប្រឹងយកដៃទៅវាសកុំអោយវាស្រក់ចុះមកទាន់ !!!!!!! ប៉ុណ្ណឹងវាមិនឈឺចាប់ស្មើរ
អ្វីដែលគេបានឈឺចាប់កាលពីមុននោះឡើយ !!!!!!!! គេក៏មិនទាន់សំរេចចិត្តដែរថាក្នុងចិត្តគេពេលនេះ
កំពុងតែគឺតអ្វី ព្រោះឈឺពេកលែងខ្វល់ពីអ្វីទាំងអស់ !!!!!!!!!!
………..នៅមានត………
និពន្ធដោយៈ ព្រះអង្គម្ចាស់កវី ឬ G-bOy (http://g-boywriter.blogspot.com)
ទីបំផុតនៅតែស្រលាញ់ (ភាគ០៦)
លោកសិទ្ធដើររេរាទៅមកមុខមន្ទីរសាលសង្គ្រោះបន្ទាន់ !! សិលាកាន់ដៃតុងជាប់ !!!!! ពេលនោះគ្រូពេទ្រក៏បានចេញមកពួកគេប្រញាប់រត់មកទទួលដំនឹងយ៉ាងរហន់ !! ! លោកគ្រូពេទ្រ
បង្ហាញទឹកមុខយ៉ាងម៉ឺងម៉ាត់ដាក់ពួកគេ ដែលរង់ចាំទទួលដំណឹងស្ទើរតែស្លឈាមទៅហើយ ។
គ្រូពេទ្រ ៖ ខ្ញុំមានដំនឹង២មកក្នុងពេលតែមួយ អ្នកស្រីទាំង២ម្នាក់មានរបួសស្រាល ហើយម្នាក់មានរបួស
ធ្ងន់ប៉ុន្តែពួកយើងអាចជួយបាន តែក្មួយប្រុសមិនអាចជួយសង្រ្គោះទាន់ពេលទេ ព្រោះគេបានមានលក្ខណះប៉ះទង្គិចធ្ងន់ធ្ងរខ្លាំងណាស់ !!! សូមចូលរួមសោកស្តាយផង !!!
លោកសិទ្ធ កំពុងទន់ជើងពេលទទួលដំនឹងថាកូនប្រុសខ្លួនបានបាត់បង់ជីវិត !! សិលានិងតុងរត់ទៅក្នុង
បន្ទប់ទាំងភិតភ័យ ។
……………………………………………………………………………………..
សូលីនកំពុងយំអោបសពកូនដោយខ្សឹកខ្សួល ហើយប្រឹងស្រែកទ្រហ៊ោរយំ អោបប្អូនប្រុសកំពុងយំដែរ
លោកសិទ្ធដើរចូលមកសូលីនងាកមកសំលក់ហើយស្ទុះមកវាយប្តី !!! លោកសិទ្ធយំមិនតបត
សូលីន ៖ គឺមកពីបងម្នាក់គត់ !!! គឺព្រោះតែប្រពន្ធរបស់បងគឺជាឃាតករ !!! គេគឺជាឃាតករសំលាប់កូន
របស់ខ្ញុំ បងអាក្រក់ណាស់ ( សិលាដាក់ទឹកមុខឡេងឡង់មិនយល់ពីសំដីរបស់បងស្រីខ្លួននិយាយឡើយ)
សិលាឯងរាប់អានមនុស្សខុសហើយអូន អាតុងវាគឺជាមនុស្សដែលមានល្បិចកិច្ចកលខ្លាំងណាស់ !!!!
វាគឺជាដើមហេតុដែលធ្វើអោយកូនបងស្លាប់ !!!!! សិលា !! វាបានដឹងថាវាគឺជាកូនបងសិទ្ធទើបវាឈាន
ចូលមកបំផ្លាញអ្វីគ្រប់យ៉ាងនៅទីនេះ វាអោយម្តាយរបស់វាមកសំលាប់កូនបង !! ! !!!!!!! សិលា !!!! ( សិលាហូរទឹកភ្នែកមកមិនដាច់ អោបបងស្រីកំពុងស្រែកយំហៀសំបោរពេញអាវខ្ឡួន លោកសិទ្ធមិននិយាយស្តីអ្វីទាំងអស់
គិតតែពីយំអោបសពកូន)
…………………………………………………………………………………………
តុងដើរចូលមកក្បែរគ្រែម្តាយហើយផ្តេកក្បាលគេងក្បែរម្តាយកំពុងបើកភ្នែកតិចៗ
តុង ៖ ម៉ាក់ !! កូនមិនគួរនាំម៉ាក់មកនៅទីនេះទេ…..! កូនគឺជាអ្នកខុស !!! ( អ្នកស្រីណែតអង្អែលក្បាលកូនតិចៗ ដោយយល់ចិត្តហើយប្រឹងនិយាយថ្នមៗ )
ណែត ៖ កូនអត់ខុសទេ!!!! កូនមិនបានដឹងអ្វីទាំងអស់ !! គឺមកពីម៉ាក់ខ្លួនឯង! កូនត្រូវតែសន្យានិងម៉ាក់
ថាអត់ពីម៉ាក់ទៅ កូនត្រូវតែចាកចេញពីគ្រូសារនេះណាកូន !!! ពួកគេស្អប់កូនហើយ !!! ព្រោះពួកគេមិន
យល់ពីអារម្មណ៏របស់ពួកយើងឡើយ !! ( តុងគ្រវីក្បាលយំប្រកែកនិងម្តាយ )
តុង ៖ អត់ទេ !! ម៉ាក់មិនទៅណាចោលខ្ញុំទេ ! ខ្ញុំមិនអោយម៉ាក់ទៅជាដាច់ខាត ! បើសិនមានការលំបាក
ពួកយើងត្រូវតែឆ្លងកាត់ទាំងអស់គ្នា ណាម៉ាក់ !!
អ្នកស្រីណែត ៖ ម៉ាក់ចង់ប្រាប់ឯងថាលោកសិទ្ធគឺជាមនុស្សដែលកូនត្រូវស្អប់ !! ព្រោះគេគឺជាដើមហេតុ
ទាំងអស់នេះឡើង ហើយឯងមិនត្រូវហៅគេថាជាប៉ាដាច់ខាត »»» ( តុងភ្ញាក់និងសំដីរបស់ម្តាយដូច
ត្រូវគេវាយនិងដំបងយ៉ាងខ្លាំង ) កូនត្រូវតែសន្យានិងម៉ាក់ថាកូនត្រូវតែចាកចេញពីពួកគេណាកូន !!!
លឺទេ ??? ឯងត្រូវសន្យានិងម៉ាក់ !!! ( តុងងក់ក្បាលទាំងទឹកភ្នែកយំអោបម្តាយ លោកគ្រូពេទ្យចូល
មកនិយាយជាមួយតុងដោយស្ងាត់ៗ )
ពេទ្រ ៖ ម្តាយក្មួយមានការប៉ះពាល់ពោះវៀនធំ មានគ្រោះថ្នាក់ខ្លាំងណាស់ គឺមានតែការព្យាបាលយ៉ាង
យកចិត្តទុកដាក់ទេ ទើបគាត់មានសុវត្ថិភាពនិងរួចផុតពីគ្រោះថ្នាក់ !! ( តុងអង្រូនដៃពេទ្រអង្វរ )
តុង ៖ លោកគ្រូពេទ្យសូមមេត្តាជូយសង្គ្រោះជិវិតម្តាយខ្ញុំផង លោក !!
ពេទ្យ ៖ ប៉ុន្តែការព្យាបាលនេះគឺចំនាយលុយច្រើនណាស់ក្មួយ !!
តុងថយជំហ៊ានខុសហើយអង្គុយលើកៅអីដោយទឹកមុខស្រពាប់ស្រពោន ពេទ្រយកដៃវៃខ្នងគេ )
ពេទ្រ ៖ តែកុំបារម្ភអី ! មានមនុស្សម្នាក់បានស្ម័គ្រជួយទាំងអស់ណា !!!
( ពេទ្យហុចវិក័យប័ត្តអោយតុងដែលកំពុងតែកាន់អានទាំងញ័រដៃ )
………………………………………………………………………………………………………
តុងកំពុងដើរម្នាក់ឯងលើអគារមន្ទីរពេទ្យហាក់បីដូចជាមនុស្សគ្មានវិញ្ញាណមិនខ្វាយខ្វល់ពីនណារម្នាក់
ឡើយនៅជុំវិញខ្លួន ! ទាល់តែមានដៃមនុស្សម្នាក់មកទប់ស្មារបស់គេអោយឈប់ទើបគេងើយមើលមុខ
គឺសិលាកំពុងឈរសំលឹងមកគេ តុងសំលឹងមុខសិលាហើយក៏យំ បំរុងស្ទុះទៅអោបសិលាតែគេគេចចេញហើយ
រុញក្បាលតុងចេញ រហូតដល់ដូលនិងដី !!! តុងមិនយល់ទេ ប្រឹងងើបមើលមុខសិលា ៖
តុង ៖ តើមានរឿងអ្វីមែនទេ ?? សិលា ??? ( តុងនិយាយទាំងត្អូញត្អែដាក់សិលា តែគេបែរបាញ់កែវភ្នែក
មកយ៉ាងមាំមិនពេញចិត្តនិងតុងឡើយ )
សិលា ៖ ឈប់សំដែងកុនទៅ !!! ខ្ញុំស្តាយណាស់ដែលចាញ់បោកឯង លង់ស្នេហ៏នូវភាពពិសពុលរបស់
ឯង !! ហើយពិតជាសោកស្តាយខ្លាំងជាទីបំផុត!! ( តុងនិយាយទាំងទឹកភ្នែកហូរមករហាម )
តុង ៖ សិលា ! ខ្ញុំមិនដឹងថាបងយល់រឺក៏មិនយល់នោះទេ ប៉ុន្តែខ្ញុំចង់ប្រាប់ពីក្នុងចិត្តខ្ញុំថា ខ្ញុំមិនដែលមាន គំនិតមិនល្អចំពោះបងឡើយ !!! ( សិលាស្រែកដាក់តុងយ៉ាងខ្លាំង )
សិលា ៖ កុំបាច់មកដោះសារ !! មនុស្សបោកប្រាស់យើងគ្មានជំនឿចិត្តលើឯងបន្ត ទៀតទេ !! ចាប់តាំងពីថ្ងៃនេះតទៅ ឯងលែងមាននៅក្នុងកែវភ្នែករបស់យើងទៀតហើយ !! ស្តាប់ណា !ហើយចងចាំ ថា ឯងគឺជាមនុស្សដែលយើងស្អប់ជាទីបំផុតនៅក្នុងឆាកជិវិត !!! លឺអត់ លឺទេ ?? លឺទេ………………..(សិលាស្រែកដាក់ត្រចៀកតុងយ៉ាងខ្លាំងហើយដើរចេញបុកស្មា របស់តុង!!! )
តុងលត់ជង្គង់និងឥដ្ឋក្រាបមុខយំយ៉ាងខ្លាំង !! សិលាបានច្របាច់បេះដូងតុងអោយខ្ទេចខ្ទី ពេលនេះគេ ហាក់បីដូចជាមនុស្សម្នាក់ដែលគ្មានវិញ្ញាណ !សិលាដើរបណ្តើរជូតទឹកភ្នែកបណ្តើរបេះដូងរបស់គេហាក់ បីដូចជាត្រូវកាំបិតមកចាក់ហើយឆ្កៀលគឺពិតជាឈឺចាប់ខ្លាំងណាស់ ទ្រាំមិនបានឡើយ !! សិលាទប់មិន យំ មិនបានឡើយ ព្រោះពេលនេះគេបានបាត់បង់ស្នេហានិងចាកចេញពីមនុស្សដែលគេ ស្រលាញ់ បំផុត ហើយក៏ស្អប់បំផុត !!!
………..នៅមានត………..
និពន្ធដោយៈ ព្រះអង្គម្ចាស់កវី ឬ G-bOy (http://g-boywriter.blogspot.com)
ទីបំផុតនៅតែស្រលាញ់ (ភាគ០៥)
ឡាន២គ្រឿងបានរំកិលមកដល់ទឹកដីសមុទ្រកំពង់សោម ខ្យល់អាកាសនិងទេសភាពគឺពិតជាត្រជាក់ ភ្នែកខ្លាំងណាស់ ! ពួកគេយួរកាបួបដើម្បីចូលក្នុងសណ្ឋាគារ !! សិលាជួយយួរវ៉ាលីអោយអ្នកស្រីណែត
និងតុងចូលក្នុងបន្ទប់ ហើយក៏នាំគ្នាចេញទៅក្រៅ អ្នកស្រីណែតកំពុងរៀបចំឥវ៉ាន់ដាក់ក្នុងទូហើយពួក
គេនាំគ្នាមកអង្គុយនៅមាត់ឆ្នេរ តុងរត់ប្រលែងលេងជាមួយសិលានិងក្មួយដេវីតនៅមាត់ឆ្នេរ អ្នកស្រី
ណែតក្រាលកន្ទេលនិងរៀបឥវ៉ាន់លោកសិទ្ធចូលមកជួយ ត្រូវអ្នកស្រីណែតវាសដៃអោយប្រឡាក់អាវ នាងប្រញាប់សុំទោសនិងជួយជូត ខណះពេលដែលសូលីនកំពុងយួរកាបូបមកដល់តាមមើលពួកគេ អ្នកស្រីណែតក្រឡេកឃើញក៏ដាក់ដៃចុះ ! ពួកគេហាក់ផ្លាស់ប្តូរអាកប្បកិរិយា !!!!!
……………………………………………………………………………………………………
ពេលយប់មួយនៅមាត់សមុទ្រ តុងអង្គុយលើផ្ទាំងថ្មដ៏ធំដោយមានសិលាអង្គុយក្បែរពួកគេនិយាយគ្នា ជាមួយនិងបរិយាកាសដ៏ស្ងាត់
និងខ្យលជំនោរ ទឹកនាច !! ជាមួយនឹងបទចំរៀងដ៏លន្លង់លន្លោច !!
អូនជាកែវភ្នែក !! ជាដួងព្រះច័ន្ទ ទោះបីអូនជាអ្វី ផែនដីស្អប់អូនយ៉ាងណាក៏បងនៅតែស្រលាញ់អូន !!!
សិលាផ្អែកក្បាលលើស្មាតុងហើយនិយាយថ្មមៗ ៖
សិលា ៖ តុង….តុងអាចឆ្លើយសំនួរខ្ញុំមួយបានទេ ? ថាតុងស្រលាញ់ខ្ញុំដែរទេ ? ? (តុងមិនហ៊ាននិយាយ
បានត្រឹមតែរ៉ើបំរះតិចៗ ហើយញញឹម និយាយដោយរដាក់រដុប ) តុងមិនបាច់និយាយក៏ខ្ញុំដឹងដែរ !
ថាតុងក៏ស្រលាញ់ខ្ញុំដែរ !! ខ្ញុំគិតថាវាមិនខុសឡើយ ព្រោះវាជាការសំរេចចិត្តរបស់យើងទាំង២នាក់ !!
ខ្ញុំនិងសន្យានិងតុងថាទោះជាមានរឿងអ្វីកើតឡើងសំរាប់ពួកយើងក៏ដោយ គឺខ្ញុំមិនទៅណាទាំងអស់
គឺខ្ញុំនៅទីនេះ !! ស្រលាញ់តុង ! ស្រលាញ់គ្មានថ្ងៃថាស្អប់ !! ពួកយើងត្រូវតែនៅជាមួយគ្នា !! ខ្ញុំសន្យា!!
( សិលាយកកូនដៃរបស់តុងមកថ្ពក់ជាមួយកូនដៃរបស់ខ្លួន !!! !!! តុងលួចញញឹម )
………………………………………………..
នៅក្នុងសណ្ឋាគារសូលីនកំពុងតែនិយាយជាមួយប្តីបើយើងសំលឹងមើលតាមកញ្ចក់ខាងក្រៅទៅពួកគេ
កំពុងដំឡើងសរសៃកដាក់គ្នា ដោយឃើញសូលីនកំពុងតែច្រានលោកសិទ្ធទៅមក ។
សូលីន ៖ បងប្រាប់ខ្ញុំមកតើគណនីទាំងនេះបងយកទៅអោយអ្នកណា ??? នេះបងព្យាយាមលាក់មរតក
ហើយនៅមិនព្រមអោយប្អូនរបស់ខ្ញុំធ្វើជានាយករងទេ តើបងមានអ្នកណានៅក្រោយខ្នងមែនទេ ??
បងឆាប់ប្រាប់ខ្ញុំមក …..( លោកសិទ្ធព្យាយាមអោយសូលីនវាយរហូតតែក៏មិនតបតអ្វីទាំងអស់ ) បងត្រូវ
តែនិយាយ !! លឺទេ ?? បងកំពុងតែក្បត់ខ្ញុំហើយ !! គឺបងមានអ្នកទី៣ !! តើជាណែតមែនទេ ???បងមាន
ទំនាក់ទំនងជាមួយគេមែនទេ? ??? ឆាប់ប្រាប់មក ( លោកសិទ្ធងាកមកចំប្រពន្ធរបស់ខ្លួន )
លោកសិទ្ធ ៖ មែន !! គឺបងស្រលាញ់ណែត ! ហើយណែតក៏ជាប្រពន្ធរបស់ដែរគឺមុនអូនទៅទៀត !!
( អ្នកស្រីសូលីនភ្ញាក់ខ្លួនដួលមួយជំហ៊រទៅលើពូក ទឹកភ្នែកក៏ហូរមកផ្ទួនៗក្នុងពេលស្របគ្នា )
សូលីន ៖ អញ្វឹង តុងគឺជាកូនរបស់បងតើមែនទេ ? (លោកសិទ្ធចាប់ផ្តើមស្រែកដាក់លីនវិញ )
លោកសិទ្ធ ៖ ពិតហើយ !! បងត្រូវបំពេញតួនាទីជាឳពុកម្នាក់ដែលបានបោះបង់ប្រពន្ធកូនចោលអស់
រយះពេល១៨ឆ្នាំមកនោះ ! វាគឺជាសិទ្ធរបស់បង !! អូនយល់ទេ ? បងពិតជានៅស្រលាញ់គេ ដូច្នេះបង
មិនអាចបោះបង់ពួកគេចោលបានទេ !! ហើយចំពោះអូននិងកូន គឺបងស្រលាញ់ស្មើរជិវិត បងពិតជា
មិនអាចខ្វះនណារម្នាក់បានទេក្នុងពេលនេះ !!! សូមអូនយល់ដល់ផង !!!
សូលីន ៖ អូនមិននឹកស្មានថាគ្រប់យ៉ាងវាបានក្លាយទៅជារឿងបែបនេះឡើយ !! បងធ្វើចុះព្រោះបងមាន
សិទ្ធ អូនក៏គ្មានសិទ្ធហួងហែងអ្វីលើទ្រព្យសម្បត្តិរបស់បងទៀតដែរ !!! ព្រោះពេលនេះអូនលែងមាននៅ
ក្នុងកែវភ្នែកបងទៀតហើយ !! បងគ្រាន់តែចង់លួងចិត្តអូនតែប៉ុណ្ណោះ !! អូនយល់ អូនដឹង អូនមិនអាច
បង្ខំមនោសញ្ចេតនារបស់បងបានទេ !! តែអូនមានអារម្មណ៏ថាស្តាយក្រោយខ្លាំងណាស់ដែលបាន
ជ្រើសរើសបុរសដែលខ្លួនស្រលាញ់ខុស !!!!!!! ( សូលីន ជូតទឹកភ្នែកហើយរត់ចេញលោកសិទ្ធច្របូក
ច្របល់ក្នុងចិត្តខ្លាំងណាស់ !! ស្រក់ទឹកភ្នែកដោយមិនដឹងខ្លូនឈរមើលប្រពន្ធរត់ចេញទៅ )
សូលីនរត់មកយំម្នាក់ឯងអណ្តឺតអណ្តក នៅឯមាត់ឆ្នេរ អ្នកស្រីណែតមកឈរពីក្រោយហើយនិយាយ៖
ណែត ៖ អោយខ្ញុំសុំទោសដែលបានចូលមកអុកឡុកក្នុងគ្រូសាររបស់ប្អូន !! តែខ្ញុំពិតជាគ្មានចេតនា
នោះឡើយ !!! ខ្ញុំនិងកូនគឺពុំបានតាំងចិត្តសោះឡើយ !! ពួកយើងមិនទាមទារអ្វីទេ ពួកយើងនិងចាក
ចេញក្នុងពេលឆាប់ៗនេះ ប្អូនឈប់ពិបាកចិត្តទៅ ( សូលីនងាកមកសំលក់ណែតទាំងកែវភ្នែកល្អក់ទៅ
ដោយទឹកភ្នែកយ៉ាងច្រាស់ច្រាល់ )
សូលីន ៖ អ្នកឈប់និយាយទៅ !! អ្នកឈប់សំដែងធ្វើជាមនុស្សកំសត់ទៀតទៅ !! ពេលនេះខ្ញុំបានដឹង
ហើយថាខ្ញុំគ្មានសល់អ្វីទេ !! អ្នកនិងកូនចាកចេញ !! នោះរឹតតែធ្វើអោយប្តីរបស់ខ្ញុំកាន់តែស្អប់ខ្ញុំរឹតទ្វេរ
ព្រោះអ្នកក៏បានដឹងហើយថាគេពិតជាស្រលាញ់អ្នកខ្លាំងណាស់ !! អ្នកនិងកូនអ្នកពិតជាពិសពុលខ្លាំង
ណាស់ ខ្ញុំទើបតែគិតនៅពេលនេះ ហេតុអ្វីបានជាកូនអ្នកស្គាល់ប្តីរបស់ខ្ញុំតាំងពីដំបូង មុនអ្នកចូលមក
ទីនេះ !! គឺសុទ្ធតែជាគំរោងការទាំងអស់ !! ( អ្នកស្រីណែតយកទឹកភ្នែកមកបញ្ជាក់នូវការចោទប្រកាន់
ទាំងនេះដែលមិនមែនជាការពិតឡើយ សំរាប់គាត់និងកូនប្រុសរបស់គាត់ )
អ្នកស្រីណែត ៖ ទេ មិនពិតដូចជាសំដីនាងនិយាយទេ ! សូលីននាងត្រូវតែស្តាប់ខ្ញុំនិយាយ ! ខ្ញុំយល់
ណាព្រោះពួកយើងគឺជាមនុស្សស្រីដូចគ្នា !! ខ្ញុំនិងប្តីនាងបានបែកគ្នាអស់រយះពេល១៨ឆ្នាំហើយ ហើយ
ពួកយើងក៏គ្មានអ្វីត្រូវពាក់ព័ន្ធគ្នាទៀត ដែរ !!
សូលីន ៖ ចុះ កូនរបស់នាងនោះ ????? ( សូលីនសង្កត់ធ្ងន់ពាក្យសំដីធ្វើអោយណែតគាំងសំដី )
អ្ន្កកស្រីណែត ៖ តាមពិតតុងមិនមែនជាកូនរបស់គេទេ ! ( អ្នកស្រីណែតងាកមុខចេញនិយាយ )
សូលីន ៖ អ្នកមិនបាច់បកស្រាយរាល់ហេតុផលទាំងនេះឡើយ ព្រោះអ្នកមានសិទ្ធជាងខ្ញុំ !! អ្នកមិនបាច់
មកនិយាយដើម្បីល្អទេ !! នាងចេញពីមុខខ្ញុំទៅ ខ្ញុំមិនចង់ឃើញមុខនាងទៀតទេ !!! ( សូលីនប្រឹងគ្រវាត់ដៃណែតពេលនាងតាមចាប់ដៃ !! ដេវីតឃើញម្តាយកំពុងប្រតាយប្រតប់បែបនេះ
ក៏រត់មកអោបណែតយំ !!! ណែតរឹតតែមិនអាចទប់ទឹកភ្នែកបាន )
អ្នកស្រីណែត ៖ សូលីន នាងគួរតែជឿសំដីខ្ញុំ !!! នាងត្រូវតែយល់ចិត្តខ្ញុំ !! ( ដេវីតប្រឹងអោបណែតយំ )
ដេវីត ៖ ម៉ាក់ កុំវាយមីងណែតអីម៉ាក់ !! ម៉ាក់កុំជេរមីងណែតអី !!! ( សូលីនរត់ទៅទាញដៃកូនចេញពីអ្នកស្រីណែត កំពុងតោងនាងជាប់ ពួកគេប្រតាយប្រតប់គ្នា រហូត
ធ្វើអោយពួកគេរបូតដៃធ្លាក់ពីលើជណ្តើរមកដល់ក្រោមបាត់មាត់ឈឹង សូលីនដេកស្តូងស្តឹងមិនស្តី
អ្នកស្រីណែតអោបដេវីតជាប់ដេកសន្លប់ ដោយដេវីតមានឈាមហូរចេញមកយ៉ាងច្រើន !!!!!! )
………..នៅមានត……….
និពន្ធដោយៈ ព្រះអង្គម្ចាស់កវី ឬ G-bOy (http://g-boywriter.blogspot.com)
ឃាតករបុរស (ភាគ១០)
ហាងកាហ្វេពេលល្ងាច កាច់ជ្រុងមិត្ត គឺពិតជាដាច់ខ្លាំងណាស់ព្រោះទីនេះគឺសំបូរទៅដោយក្មេង
ស្ទាវៗប្រុសៗចូលចិត្តមកផឹកកាហ្វេជាប្រចាំ ! បើថ្ងៃអាទិត្យវិញទីនេះគឺណែនរកកន្លែងអង្គុយគ្មានទេ ព្រោះមានកម្មវិធីបញ្ចាំងវិដេអូ និងវៃបុក លោកប៉ូលីសដេតដើរនាំមុខពួកគេទាំងបី មនុស្សគ្រប់គ្នាក្នុង
ហាងញញឹមងក់ក្បាលដាក់ដេតដោយការគោរព បន្តិចក្រោយមកមានបុរសក្មេងម្នាក់បានចូលមក
ទទួលពួកគេដោយរាក់ទាក់ ៖
….. ៖ សួស្តី លោកសែប !! អញ្ចើញចូលក្នុងមក ព្រោះថ្ងៃនេះនៅខាងក្នុងស្ងប់ស្ងាត់ល្អណាស់ !!!
ដេតងក់ក្បាលហើយធ្វើសញ្ញាដាក់ពួកយើងអោយដើរតាមបុរសនោះចូលមកដល់ក្នុងបន្ទប់ដ៏ងងឹតមួយ
ដែលមានសាឡុងយ៉ាងវែងនិងមានទៀនក្រអូបដុតលំអរយ៉ាងស្រស់ស្អាត ពួកយើងដាក់គូទអង្គុយចុះ
ដាដា ៖ មិននឹកស្មានថាលោក ! ចូលចិត្តបរិយាកាសបែបនេះសោះ !! ( ដេតញញឹម )
ដេត ៖ មែនហើយទីនេះរញេរញៃនៅខាងមុខបន្តិច ប៉ុន្តែនៅខាងក្នុងមានបន្ទប់មានបរិយាកាសល្អ !
តុលា ៖ ខ្ញុំនៅទីនេះ យូរគ្រាន់ដែរហើយ ប៉ុន្តែមិនដែលបានចូលទីនេះសោះ !
ដេត ៖ ខ្ញុំគឺជាអ្នកស៊ើបក្តីក្នុងសំណុំរឿងឃាតុកម្មទូរសព្ទ័ចំលែក ! អស់រយះពេល៤ខែទៅហើយហាក់
ដូចជាគ្មានបានអ្វីជាដុំកំភួនសោះ ហើយទីនេះគឺជាកន្លែងដែលគួរអោយសង្ស័យជាទីបំផុត !!!
ដាដា ៖ តែមើលទៅ ទីនេះគឺពិតជាគួរអោយខ្លាចមែននិងហា…….!!
តុលា ៖ ម៉ែចេនណា…គាត់ដូចជាមិនសូវល្អទេ ! អ្នកទាំង២កុំទៅសូវនិយាយជាមួយគាត់ពេក !!!
(កយនិងដាដាធ្វើមុខឡេងឡង់ដាក់គ្នា )
ដាដា ៖ តើមើលគាត់ទៅដូចទំនងមិនអីទេ គឺរស់រាយរាក់ទាក់ណាស់ !!
តុលា ៖ គឺដំបូងសំរាប់ពួកឯងបែបនឹង បន្តិចទៀតឯងនិងបានដឹងជាក់ជាមិនខាន ( ដាដាចងចិញ្ចើម )
អ្នកបំរើលើកកាហ្វេមកដល់ពួកគេលើកញ៉ាំបណ្តើរជជែកគ្នាបណ្តើរ
ដេត ៖ ត្រលប់មកនិយាយពីឃាតកម្មវិញម្តង !! បើតាមការពិនិត្យជាក់ស្តែង ជនរងគ្រោះគឺសុទ្ធតែជា
បុរសដែលជាខ្ទើយ !!! ( កយធ្លាក់ស្លាបព្រាពីដៃព្រោះឈ្លក់ និងសំដីរបស់ដេត )
កយ ៖ ថាម៉េច ? អញ្ចឹងអោយតែប្រុសខ្ទើយគឺគេត្រូវតែតាមសំលាប់ហើយតើមែនទេ ?
ដេត ៖ ខ្ញុំមិនហ៊ានអះអាងទេ ! តែគ្រាន់តែតាមដានតែប៉ុណ្ណោះ !! គឺទាក់ទងនិងប្រពន្ធម្យ៉ាងហៅថា
ជីហ្វារ៉ា !!!!! ( ម្តងនេះដាដាជ្រូះស្លាបព្រាពីមាត់ម្តង ពួកគេងាកមក )
ដាដា ៖ ថាម៉េច ជីហ្វារ៉ា ???????? ( ដាដានិយាយហាក់ដូចជាភ្ញាក់ផ្អើល )
ដេត ៖ តើឯងស្គាល់វាដែរតើមែនទេ ? ( ដាដាប្រែទឹកមុខមកញញឹមវិញ ហើយគ្រវីក្បាលតប )
តុលា ៖ អូហ៏….ខ្ញុំក៏បានទទួលទូរស័ព្ទពីវាដែរ ……. ( ដេតងាកមកសំលឹងមុខតុលា )
ហេតុអីក៏អ្នកទាំងអស់គ្នាសំលឹងមកខ្ញុំដោយខ្សែរភ្នែកបែបនេះ ? គឺមួយសប្តាហ៏ហើយគ្មានអ្វីគួរអោយ
ប្លែកនោះទេ !!! ហើយកុំនិយាយថាវានិងមកសំលាប់ខ្ញុំអោយសោះណា………….
ដេត ៖ ខ្ញុំមិនបានគិតដូច្នោះទេ ប៉ុន្តែឯងគឺស្ថិតនៅក្នុងការឃ្លាំមើលរបស់់ប៉ូលីសអង្កេតហើយ !!!
(តុលាចំហរមាត់ដោយដាក់ទឹកមុខភិតភ័យ ដាដាកំពុងសញ្ជឹងគឹតទៅឆ្ងាយ )
ពេញមួយយប់ពួកគេគេងមិនលក់សោះប្រែខ្លួនទៅមក !! ដាដាម្តងអោបតុក្កតា កយម្តងគេងផ្កាប់មុខ ម្តងឆ្វេងម្តងស្តាំ ! រហូតដល់ពាក់កណ្តាលយប់ទៅហើយ ពួកគេងើបអង្គុយទល់មុខគ្នា ហើយសំលឹងគ្នា
ទៅវិញទៅមក ៖
កយ ៖ វាយ៉ាងម៉េចងនិងហា បានជាមិនព្រមគេង ?
ដាដា ៖ ហើយចុះឯងម៉េចក៏មិនព្រមគេងដែរ? ( ពួកគេទាំង២ដកដង្ងើមធំដាក់គ្នា )
កយ ៖ គឺគ្នានៅតែនឹកឃើញរឿងកាលពីយប់ម្សិលម៉ិញនៅផ្ធះអ្នកស្រីចន្ធូរនិងណា គ្នាដូចជាមានអារម្មណ៏ថាមិនហ៊ានត្រលប់ទៅវិញទេ !!!!! ( ដាដាសំលក់មិត្តគេ )
ដាដា ៖ កុំទៅចាប់អារម្មណ៏រឿងមិនបានការនិងអី !! គ្នាចង់ប្រាប់ឯងរឿងមួយណា !!
កយ ៖ រឿងអី ?
ដាដា ៖ គឺគ្នាក៏បានទទួលទូរសព្ទ័ជីហ្វារ៉ានោះដែរណា …. ( កយសញ្ជឹងគឹតមួយសន្ទុះ )
កយ ៖ គ្នាក៏មានអារម្មណ៏ថាឯងដូចជាធ្លាប់ប្រាប់គ្នាដែរ ……..អេហ៏កុំទៅគិតច្រើនពេក ឆាប់គេងទៅ
ព្រោះថ្ងៃស្អែកយើងត្រូវត្រលប់ទៅធ្វើការវិញផង ………….!!! ( ពួកគេងក់ក្បាលហើយគេងព្រមគ្នា )
សំលេងនៅបន្ទប់ជាប់នេះគឺពិតជារំខានខ្ឡាំងណាស់ ស្តាប់កាន់តែយូរៗទៅកាន់តែខ្លាំងៗទៅ !! តើជា
សំលេងអ្វីន៎ ? កណ្តាលយប់ទៅហើយ !! ពួកគេប្រឹងផ្អឹបត្រចៀកនិងជញ្ជាំងស្តាប់ !!
….អ៊ីស …អាស …..អ៊ីស…អាស ស្រួលណាស់ ….ស៊ឺត….ស្រណុកណាស់លោកអើយ ! ស្រណុកហាស់ !
អូយជ្រៅ….អូយ ស្រណុករកពុទ្ធោរហើយ ! អាហ៏,,,,,,,,អាហ៏,,,,,
ដាដា ៖ គួរអោយស្អប់ខ្លាំងណាស់ ! ពួកប្រុសៗអស់នេះ រួមដំណេកគ្នាលឺៗម្លេះ ? នេះកណ្តាលយប់ហើយមិនចេះរអែងចិត្តអ្នកជិតខាងអីបន្តិចសោះ ! ( កយហុចសំលីអោយសំលាញ់
របស់គេញុកត្រចៀកហើយខ្ទប់ខ្នើយគេងវិញ )
អាហ៏……..( សំលេងស្រែកលាន់លឺយ៉ាងខ្លាំងធ្វើអោយពួកគេភ្ញាក់ស្ទើរតែធ្លាក់ពីលើគ្រែ ) ចេញហើយ !!
ដាដាសំលឹងមកមុខកយហើយញញឹម !!
ដាដា ៖ គេចេញហើយពួកយើងបានគេងហើយសប្បាយចិត្តណាស់ !!!!! (ពួកគេវៃដែគ្នាហើយញញឹម
បិទភ្នែកគេង )
ព្រឹកនេះគឺពិតជាត្រជាក់ស្រស់ស្រាយណាស់ ! ថ្ងៃចាំងចូលក្នុងបន្ទប់មានពន្លឺពណ៌មាសទំលុះវាំងនន
ពណ៌សអោយស្រអាប់បន្ទាប់ពីបឺតសំណើមតាំងពីយប់មក ដាដាអង្គុយលើចានបង្គន់បណ្តើរច្រៀង បណ្តើរនេះគឺជាការងារដំបូងបង្អស់របស់យើងនាពេលព្រឹកព្រលឹម ។
មួយសន្ទុះក្រោយមកគេឃើញនាងអើតកចេញពីក្នុងបង្គន់មកស្រែកហៅកយ ៖
ដាដា ៖ កយ…!! កយ!!! ( កយរត់ពីចង្ក្រានមកមើលមិត្តរបស់គេ )
កយ ៖ ឯងមានរឿងអីនិងហា ??
ដាដា ៖ ទឹកណា ! ទឹក !! ហេតុអីក៏ទឹកលែងចេញអញ្ចឹង ?
កយ ៖ ប្រហែលទុយោស្ទះទេដឹង ? ចាំគ្នាខលហៅម្ចាស់ផ្ទះណា !!! ( កយរត់ទៅយកទូរសព្ទ័ដាដាឃាត់)ដាដា ៖ ឈប់សិន ! នេហ៏ ! ចុះគ្នា ? អត់មានទឹកលាងគូទទេ !! ហើយចុះបង្គន់បានអីចាក់ទៅ ??
( កយលើកចិញ្ចើមម្ខាងមកមើលមិត្តរបស់គេ ហើយហុចក្រដាស់អោយមិត្តរបស់គេ )
…………………………………….២០នាទីក្រោយ……………………..
បុរសសង្ហារស្លៀកពាក់ខោខៅប៊យរហែកជង្គង់អាវវៀលក្លៀកពណ៌ទឹកក្រូចជាមួយនិងខ្សែករយ៉ាងហំហាន
កាបូបពណ៌មាសពាក់ស្បែកជើងកូរ៉េនិងវែកសក់យ៉ាងសង្ហារ…………………….. ហើយក៏លូនចូលក្នុងប្រហោង
ដើម្បីជួសជុលទុយោរទឹកដាដាចងអំពុងឈរមើលកយដើរទៅចង្ក្រានវិញ !ជាងនោះតាមសំលឹង មើលដាដា មិនដាក់ភ្នែក !!! ធ្វើអោយគេធ្វើឬកខ្និកខ្នក់អោយដៃដាក់ជាងនោះថែមទៀតផង !!
ឆាលី ៖ អូន….ជួយហុចសោរលេខ៥ អោយបងបន្តិច !
ដាដាយកអោនយកសោរហើយក៏លូកអោនហុចអោយបុរសសង្ហារស្រាប់តែរបូតកន្សែងពោះគោភ្លុច
ស្រាតននោលគកនៅចំពោះមុខជាង !!!ធ្វើអោយគេភ្លឹកមួយសន្ទុះ ! ដោយទ្រាំមិនបានជាងក៏កគ្រវាត់
សោរចោលលែងខ្វល់អ្វីហើយ ហើយស្ទុះចូលមកត្រកងដាដាផ្តួលនិងឥដ្ឋ ភ្នែករបស់ពួកគេទល់គ្នា
ច្រមុះនិងមាត់ក៏ទល់គ្នា !!! ដាដាធ្វើភ្នែកប្រឹមៗដាក់បុរសសង្ហារជាសញ្ញារអោយដៃគេយ៉ាងពេញទំហឹង
ស្រាប់តែនាងមានអារម្មណ៏ថាធំក្លឹនអ្វីម្យ៉ាងដូចស្លឹកកាឆាយ !!! នាងក្រឡេកឃើញទឹកមួយតំនក់បាន
ធ្លាក់ស្រក់ចេញពីមាត់បុរសសង្ហារ ហើយចូលក្នុងមាត់គេលឺសូរតែផ្លុក ដាដាស្រែកហើយរុញគេចេញ រួចរត់ទៅអោនក្បាលក្នុងបង្គន់ក្អួត វ៉កៗៗៗ ស្រាប់តែគេក៏ដួលសន្លប់ព្រោះគេភ្លេចគិតថាបង្គន់មិនទាន់
បានចាក់ទឹកផង !!!!!
……………………………………………………….អ៊ាក់………………………….
……….នៅមានត……….
និពន្ធដោយៈ ព្រះអង្គម្ចាស់កវី ឬ G-bOy (http://g-boywriter.blogspot.com)





































